បណ្តាញ​កសាង​សន្តិភាព​សហគមន៍៖​ ការ​កាប់​បំផ្លាញ​ព្រៃឡង់​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​៦​ខែ

July 11, 2018 lonborey 0

ប្រភព៖ វិទ្យុបារាំង RFI: ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ មាន​ការ​កើន​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​នយោបាយ និង​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់។ នេះ​​បើ​តាម​អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​ព្រៃ​ឈើ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ក្រសួង​បរិស្ថាន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។ លោក សេង សុខហេង អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨ មាន​ការ​កើន​ឡើង​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ចរាចរណ៍​ឈើ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ទោះ​បី​ជា​មាន​ប៉ុស្តិ៍​យាម​ចាំ​ត្រួត​ពិនិត្យ​ក៏​ដោយ។ បើ​តាម​លោក សេង សុខហេង ក្រៅ​ពី​រូបភាព​កាប់​ឈើ​ធំៗ ក៏​មាន​សកម្មភាព​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពី​អ្នក​ចំណូល​ថ្មី​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ដែរ ហើយ​លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សកម្មភាព​នៃ​ការ​កាប់​ទន្ទ្រាន​នេះ […]

ការ​ថែរក្សា​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​និង​សត្វ​ក្នុង​តំបន់​នេះ

April 26, 2018 lonborey 0

ប្រភពវិទ្យុអាស៊ីសេរីៈ ការ​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នេះ​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង អាច​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ និង​រួមគ្នា​ការពារ​ជីវចម្រុះ​នៅ​ក្នុង​តំបន់។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​នេះ​បាន​រៀបចំ​តំបន់​ការពារ​ព្រៃឈើ និង​សត្វព្រៃ​មួយ​នេះ​ឲ្យ​ក្លាយ​ជា តំបន់​អេកូទេសចរណ៍​ដើម្បី​ទាក់ទាញ​ទេសចរ​មក​លំហែ​កម្សាន្ត និង​មើល​សត្វព្រៃ​កម្រ។ ភាព​សម្បូរ​បែប​នៃ​ជីវចម្រុះ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ជាង ២០​សហគមន៍ អាច​ទទួល​បាន​ចំណូល​ប្រចាំថ្ងៃ តាមរយៈ​ការ​ថែរក្សា និង​ការពារ​បរិស្ថាន​នៅ​ក្នុង​តំបន់​នេះ។ ក្រុម​ពលរដ្ឋ​បង្កើត​តំបន់​អេកូ​ទេសចរណ៍ ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរណ៍​សម្រាក​នៅ​តំបន់​នោះ​បាន ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ក៏​ទទួល​បាន​កម្រៃ​ពី​ការ​នាំ​ភ្ញៀវ​ទេសចរ​ដែល​ចង់​ដើរ​កម្សាន្ត​មើល​ព្រៃ​ព្រឹក្សា និង​សត្វព្រៃ​កម្រ​ក្នុង​ដែន​ជម្រក​សត្វ​កែវ​សីមា។ បុរស​ជនជាតិដើម​ភាគតិច​ព្នង ឈ្មោះ ធឿន ស្រូវ […]

អង្គការ​អភិរក្ស​ជំរុញ​ឲ្យ​បញ្ឈប់​បំផ្លាញ​ជម្រក​សត្វព្រៃ

April 23, 2018 lonborey 0

ប្រភពភ្នំពេញប៉ុស្តិ៍ៈ អង្គការ​អភិរក្ស​កំពុង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ «​អត្រា​បំផ្លាញ​យ៉ាង​លឿន​» ​ទៅលើ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ដែល​ទើប​ត្រូវ​បាន​បង្កើត​កាលពី​ពេល​ថ្មីៗ​នៅក្នុង​ខេត្ត​ព្រះវិហារ ដែល​ពពួក​សត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន​ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់​ការពារ​នេះ​។ ក្រុម​អង្គការ​បរិស្ថាន​ចំនួន​​ ៨ រួមទាំង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​ ១៨ ​ខែ​មេសា​ឆ្នាំ​ ២០១៨ ​ដោយ​សម្ដែង​ «​ក្តីបារម្ភ​យ៉ាង​ខ្លាំង​» ​ចំពោះ​ស្ថានភាព​ក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​។ ក្នុង​ចំណោម​ពពួកសត្វ​ជិត​ផុត​ពូជ​ដែល​កំពុង​ស្ថិត​នៅ​ក្នុងការ​គំរាមកំហែង​នៅ​ដែនជម្រក​សត្វព្រៃ រួមមាន​សត្វ​គោព្រៃ ខ្លារខិន ខ្លាឃ្មុំ​ព្រះអាទិត្យ ទោច សត្វ​ពង្រូល ឆ្កែព្រៃ និង​ពពួកសត្វ​បក្សី​ទឹកធំៗ​ជាច្រើន​ដទៃៗ​ទៀត​។ […]

រដ្ឋាភិបាល​កម្ពុជា​បង្កើត​ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​៣១​កន្លែង​ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស

April 21, 2018 lonborey 0

ប្រភពវិទ្យុបារាំង RFI: រដ្ឋា​ភិបាល​កម្ពុជា ​បាន​សម្រច​បង្កើត​ការិយាល័យ​ច្រក​ចេញ​ចូលតែ​មួយ​ចំនួន​ ៣១​ កន្លែង​បន្ថែម​​​ទៀត​នៅទូទាំង​ប្រទេស​ ខណៈ​ការិយាល័យ​​ប្រភេទ​​នេះ​​មាន​ស្រាប់​ចំនួន​៤០​កន្លែង​រួច​​ហើយ​​។​ ថ្វី​ត្បិត​​តែ​​ក្នុង​​សេចក្តី​​សម្រេច​​របស់​​ក្រសួង​​មហា​ផ្ទៃ​​​មិន​បាន​បញ្ជាក់​ពី​គោល​បំណង​​នៃការ​​បង្កើត​​ការិយាល័យ​​ថ្មី​នេះ​ក៏ដោយ ​តែ​​ការិយាល័យ​ច្រក​ចេញ​​ចូល​តែ​មួយ ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា ​អាច​ជួយ​ពន្លឿន​ ក៏​​ដូច​ជា​​ផ្ដល់​​ភាព​ងាយ​​ស្រួល​​ក្នុង​​ការ​​ផ្តល់​​សេវា​​សាធារណៈ ​និង​​កាត់​​បន្ថយ​​អំពើ​ពុក​រលួយ​។​ តាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ការិយាល័យច្រកចេញចូលតែមួយចំនួន៣១ កន្លែងបន្ថែម​​ទៀត ត្រូវបាន​បង្កើត​ឡើង​នៅស្រុក​ឬតំបន់​ដែល​ឆ្ងាយ​ពីទីរួមខេត្ត។ សម្រាប់​ខេត្ត​បាត់​ដំបង ការិយាល័យថ្មីនេះ ត្រូវបានបង្កើតឡើងនៅស្រុកបាណន់ ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុករតនមណ្ឌល ខណៈនៅខេត្តកណ្តាលត្រូវបានបង្កើត​បន្ថែមនៅស្រុកអង្គស្នួល និង​ស្រុកកៀនស្វាយ។ […]

ប្រភពពីវិទ្យុអាស៊ីសេរី

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ស្ទឹងត្រែង​ត្រូវ​គេ​ទន្ទ្រាន​ពេញ​ទំហឹង​បន្ទាប់​អស់​ព្រៃឈើ

April 21, 2018 lonborey 0

ប្រភពវិទ្យុអាស៊ីសេរីៈ ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ឋិត​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី​លក់​យ៉ាង​ពេញ​ទំហឹង ក្រោយ​ពី​កាប់​យក​ឈើ​ធ្វើ​អាជីវកម្ម​អស់ទាំង​ស្រុង។ សហគមន៍​ថា គ្រឿងចក្រ ៥​គ្រឿង បាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី​ព្រៃ​សហគមន៍​នោះ ដើម្បី​បម្លែង​ជា​ដី​កម្មសិទ្ធិ​ជាង ១​ខែ​មក​ហើយ នៅ​ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​នោះ​ទេ។ ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ សម្ដែង​ក្តី​កង្វល់​ជា​ថ្មី​ទៀត ពី​អនាគត​ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​អាជីវកម្ម ជា​ប្រព័ន្ធ ដោយ​អ្នក​មាន​អំណាច និង​ពលរដ្ឋ​ចំណាកស្រុក។ សហគមន៍​ថា […]

ករណី​ត្រី​ពុល​ងាប់​នៅ​ស្រុក​ស្អាង៖ អាជ្ញាធរ​យក​ទឹក​បង្ហូរ​ចេញ​ពី​រោងចក្រ​ទៅ​ពិសោធន៍

April 20, 2018 lonborey 0

ប្រភពវិទ្យុបារាំង RFI: រោងចក្រ​បី​កន្លែង​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​បង្ហូរ​ទឹក​ចូល​ទន្លេ​ជា​បណ្ដោះ​អាសន្ន​ក្រោយ​កើត​មាន​ករណី​ពុល​ត្រី​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ ការ​ផ្អាក​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​បរិស្ថាន​កំពុង​បើក​ការ​ពិសោធន៍​ទៅ​លើ​ទឹក​ដែល​រោងចក្រ​បង្ហូរ​ចូល​ទន្លេ​នោះ​ ថា​តើ​វា​​ពិត​ជា​មូលហេតុ​ធ្វើ​ឲ្យ​ត្រី​ងាប់​ឬ​យ៉ាង​ណា។  ដំណើរ​ការ​ពិសោធន៍​លើ​សារធាតុ​នៅ​ក្នុង​ទឹក​បង្ហូរ​ពី​រោងចក្រ​ ដែល​សង្ស័យ​ថា ជា​មូលហេតុ​នាំ​ឲ្យ​ត្រី​ពុល​ងាប់ នោះ​ធ្វើ​ឡើង​ដោយ​យក​ទឹក​ពី​ក្នុង​លូ​បង្ហូរ​ចូល​ដោយ​រោងចក្រ និង​ទឹក​ដែល​មាន​នៅ​ក្នុង​រោងចក្រ​តែ​ម្ដង បញ្ជូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍​នៃ​ក្រសួង​បរិស្ថាន​។ រហូត​មក​ទល់​ពេល​នេះ លទ្ធផល​នៃ​ការ​ពិសោធ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​។ គួរ​ជម្រាប​ជូន​ថា ករណី​ត្រី​ពុល​ងាប់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​នេះ កើត​ឡើង​តាំង​ពី​ដើម​ខែ​មេសា​មក​ម្ល៉េះ​។ ប៉ុន្តែ​អាជ្ញាធរទើប​តែ​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប៉ុនណោះ​ ហើយ​រក​ឃើញ​ថា មាន​រោងចក្រ​យ៉ាង​ហោច​ណាស់​៣ ដែល​បាន​បង្ហូរ​ទឹក​ចូល​ទៅ​កាន់​ទន្លេ ដែល​គេ​ប្រទះ​ឃើញ​ត្រី​ពុល​ងាប់​។ លោក […]

ប្រភពវិទ្យុអាស៊ីសេរី

ភ្លៀង​កក់​ខែ​លាយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត និង​រលំ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង

April 19, 2018 lonborey 0

ប្រភពអាស៊ីសេរីៈ ភ្លៀង​កក់​ខែ​លាយ​លំ​នឹង​ខ្យល់​កន្ត្រាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា បាន​បណ្ដាល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​ដួល​រលំ និង​មួយ​ចំនួន​ទៀត​របើក​ដំបូល​ខូច​ខាត។ របាយការណ៍​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេសាថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ឃុំ​ទួល​សាលា ​ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ ​រង​ការ​ខូច​ខាត​ចំនួន​១៦ ​ខ្នង​ផ្ទះ។ ចំណែក​នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង​បាក់​សសរ​រលំ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​បណ្ដាល​ផ្ទះ​ឲ្យ​ខូចខាត​ទាំង​ស្រុង ហើយ​រលំ​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៣​ខ្នង និង​របើក​ដំបូល ២​ខ្នង នៅ​ភូមិ​ទួល​ច្រេស​​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ ក្រសួង​ឲ្យ​ដឹង​ទៀត​ថា […]