ដំណើរសិក្សារៀនសូត្រពីការអភិរក្សព្រៃលិចទឹក និងសត្វ​ បក្សីកម្រអោយបានគង់វង្ស

ដំណើរទស្សនកិច្ចរៀនសូត្រពីការគ្រប់គ្រង និងដោះស្រាយបញ្ហា ធនធានធម្មជាតិ ទាក់ទងនឹងព្រៃលិចទឹកនេះ មានគោលបំណង

 • រៀនសូត្របទពិសោធន៍នៃការគ្រប់គ្រងធនធានធម្មជាតិ (ព្រៃលិចទឹក និងសត្វព្រៃ)
 • ធ្វើការរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយជួយផ្តល់អនុសាសន៍កែលម្អ
 • ពិនិត្យ និងឆ្លុះបញ្ជាំងពីសកម្មភាពការងាររបស់សហគមន៍ និងកំនិតថ្មីៗដំណើរសិក្សារៀនសូត្រ បានចាក់ចេញពីការិយាល័យអង្គការក្រុមទ្រទ្រង់ភូមិ ក្រោយពីបានជួបជុំគ្នា រយៈកន្លះម៉ោងមក។ ក្នុងពេលជួបជុំគ្នានោះ លោក លន់ បូរី បានបង្ហាញពីគោលបំណង និងគោលដៅដែលត្រូវរៀនសូត្រសំរាប់ សហគមន៍អនុវត្តនូវចំណុចល្អ និងចូលរួមកែលម្អនូវចំណុចខ្វះខាតមួយចំនួន។

 • សហគមន៍ត្រូវយកចំណុចល្អដែលសិក្សាបាន ទៅអនុវត្ត ឬកែលម្អនៅក្នុងសហគមន៍របស់ខ្លួន
 • ត្រូវចូលរួមក្នុងការផ្តល់មតិត្រឡប់ ឬ អនុសាសន៍ល្អៗ ដើម្បីកែលម្អចំណុចខ្វះខាត់របស់សហគមន៍ ទូលព្រំ ដែលនឹងកំពុងអនុវត្តគម្រោងសហគមន៍
 • មានឆន្ទះចូលរួម និងធ្វើការជាបណ្តាញ ជាពិសេសតាមរយៈការបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីចែករំលែកព័ត៌មាន លទ្ធផល និងកិច្ចសហការផ្សេងៗរបស់សហគមន៍ក្នុងការអនុវត្តសកម្មភាព

នៅក្នុងដំណើរទស្សនៈកិច្ចសិក្សារៀនសូត្រនេះ កាមសិក្សា បានរៀនសូត្រពីបទពិសោធន៍ល្អដូចខាងក្រោមៈ

 • ការទំនាក់ទំនង និងផ្សព្វផ្សាយពីព្រៃលិចទឹក និងសត្វកម្រដល់ប្រជាពលរដ្ឋ
 • ការគ្រប់គ្រងសហគមន៍ និងដំណើរការគម្រោង (សាសងប៉មយាម នៅកន្លែងអភិរក្សសត្វកម្រ ដើម្បីងាយស្រួលក្នុងការយាមល្បាត ផ្លាក់សញ្ញា បង្គោលព្រំបានត្រឹមត្រូវ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ
 • ការធ្វើផ្លូវភ្លើងការពារ កុំឲ្យមានការឆេះព្រៃជម្រកសត្វកម្រនេះ
 • កសាងផ្លូវចូល និងការដាក់សំណើរក្នុងផែនការវិនិយោគឃុំ ដើម្បីធ្វើផ្លូវចូលមកព្រៃជម្រកសត្វនេះ និងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ
 • ដាំកូនឈើឡើងវិញ ជាពិសេសកូនឈើដែលជាជម្រកសត្វព្រៃសំខាន់ៗ ដូចជា ដើមរាំង ខ្ទុម ឬស្សី ។ល។
 • មានការទទួលស្គាល់ជាផ្លូវការពី អាជ្ញាធរឃុំ ឬ ជលផល ឬ​ បរិស្ថាន​ នូវព្រៃជម្រកសត្វនេះ

Leave Comment

Your email address will not be published. Required fields are marked *